គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
ORO FINANCECORP Plc.,
+855 23 955 567 / +855 23 988 898
info@orofinancecorp.com

ផលិតផលឥណទាន

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អូរ៉ូហ្វាយនែនខប​ ភីអិលស៊ី​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិនិយោគិន​ជប៉ុន​ និង​កម្ពុជា​ក្រោម​រូប​ភាព​ក្រុមហ៊ុនឯកជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​​ ​ធនាគារ​ជាតិ​​នៃ​​​​កម្ពុជា​​​លេខ​ ម.ហ​៤១​ ​ចុះ​ថ្ងៃ​ទី​០៣​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣​។​ ​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​អូរ៉ូ​ហ្វាយនែនខប​ ​ភីអិលស៊ី​ បាន​រៀបចំយុទ្ធសាស្រ្ត​ថ្មី​និង​បង្កើត​ផលិតផល​សេវាកម្ម​ថ្មី​ៗ​ដើម្បី​ចូល​រួម​ ​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​​ស្រប​តាម​​​យុទ្ធសាស្រ្ត​​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​នាវា​កម្ពុជា​ទៅ​កាន់​ការរីកចំរើន​ ​លើ​គ្រប់​វិស័យ​។​

​​ទទួលប្រាក់កម្ចី