គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
ORO FINANCECORP Plc.,
+855 23 955 567 / +855 23 988 898
info@orofinancecorp.com
ការពង្រើងមូលដ្ឋានគ្រឹះរបស់វិស័យធនាគារនៅកម្ពុជា

ការពង្រើងមូលដ្ឋានគ្រឹះរបស់វិស័យធនាគារនៅកម្ពុជា

អត្ថបទរបស់៖ Kali Kotoski

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ នៃកម្ពុជា បច្ចុប្បន្ននេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងជាវិជ្ជមាន ពិសេសនៅក្នុងវិស័យធនាគារដោយសារបរិមាណប្រាក់បញ្ញើមានការកើនឡើងខ្ពស់ បូករួមទាំងការគ្រប់គ្រងឥណទានមានភាពជាក់លាក់ និងច្បាស់លាស់។

ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍នេះទ្រព្យសរុបរបស់វិស័យធនាគារនៅប្រទេសកម្ពុជាមានចំនួន 27.8 ពាន់លានដុល្លារកាលពីឆ្នាំទៅមិញដែលស្មើនឹង 17.8 ភាគរយ។ ជាមួយគ្នានេះដែរគ្រឹះស្ថានហិរញ្ញវត្ថុឯកជនក៏មានការកើនឡើងដល់ទៅ 17.6 ពាន់លានដុល្លារតាមរយៈផលប័ត្រប្រាក់កម្ចី និងការកើនឡើង 18.3% តាមរយៈឥណទាន និង 15.1 ពាន់លានដុល្លារ (កំណើនឡើងទៅដល់ 20.7%) សម្រាប់ប្រាក់បញ្ញើបើសិនធៀបទៅនឹងឆ្នាំ ២០១៥។ ប៉ុន្តែសមាមាត្រប្រាក់កម្ចីនៅមានកំនើនទាបនៅឡើយដែលមានត្រឹមតែ 3.5% សម្រាប់ធនាគារ និង 1% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

នា​ពេល​បច្ចុប្បន្នធនាគារជាតិកំពុងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់ឆាប់រហ័ស ដើម្បីជាមធ្យោបាយពង្រីកការផ្ទេរប្រាក់រវាងស្ថាប័នហិរញ្ញវត្ថុនីមួយៗ និងសម្រាប់អតិថិជនរបស់ខ្លួនផ្ទាល់ ក៏ដូចជាធ្វើការបង្កើតប្រពន្ធចែករំលែកមួយដែលអនុញ្ញាតឱ្យមានការផ្តល់ប្រាក់កម្ចីជាអន្តរធនាគារ។ ការអភិវឌ្ឍនេះក៏នឹងអាចឈានទៅដល់ការសម្រួលដល់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗតាមរយៈការប្រើប្រាស់ម៉ាស៊ីនអេធីអឹមតែមួយ។

ផ្ទុយទៅវិញតុល្យភាពនៃការចំណាយបានកើនឡើងយ៉ាងខ្លាំងដល់ទៅ 5.7 ភាគរយនៃ GDP បើប្រៀបធៀបទៅនឹងឆ្នាំមុនមានត្រឹមតែ 3.7 ភាគរយប៉ុណ្ណោះដោយសារកំណើននៃលំហូរមូលធននិងការអភិវឌ្ឍគណនីចរន្ត។

នៅដំណាច់ឆ្នាំ ២០១៦ ប្រទេសកម្ពុជាអាចប្រមូលប្រាក់បម្រុងអន្តរជាតិប្រមាណជា 6.4 ពាន់លានដុល្លារដែលភាគច្រើនបានមកពីការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រាក់កម្ចីទ្វេភាគី និងពហុភាគី។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ នៃកម្ពុជា ក៏បានព្យាករណ៍ថាវិស័យធនាគារ ​និងវិស័យហិរញ្ញវត្ថុដទៃទៀតនឹងបន្តរីកចម្រើនថែមទៀត ដែលជាហេតុនាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាក្នុងសន្ទុះមួយកាន់តែខ្លាំង។

 

ប្រភព៖

Kotoski, K. (2017, August 08). Banking sector firms up its foundations. Retrieved August 15, 2017, from http://www.phnompenhpost.com/business/banking-sector-firms-its-foundations