គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
ORO FINANCECORP Plc.,
+855 23 955 567 / +855 23 988 898
info@orofinancecorp.com
សាររបស់នាយកប្រតិបត្ត

សាររបស់នាយកប្រតិបត្ត

 

ឆ្នាំ​២០១៧​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​វិស័យធនាគារ​។​​យើង​បាន​ពង្រឹង​បន្ថែម​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អតិថិជន​និង​ការ​ចូល​រួម​ក្រុម​ការ​ងារ​របស់​យើង​ដើម្បីដឹកនាំក្រុមហ៊ុនឲ្យទៅមុខបាននៅតាមផ្នែក ផ្សេងៗដោយបន្តរក្សាអោយបាននូវតំរូវការអតិថិជនយើងបានទទួលប្រាក់ចំណេញសុទ្ធជាង......ជាកម្រិតដ៏ខ្ពស់ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០១៣។ ខណះពេលដែលពួកយើងបាន បង្កើតនូវប្រវត្តិសាស្ត្រថ្មីនេះ ពួកយើងបានធ្វើការងាររបស់ខ្លួនដើម្បីរក្សាបាននូវ គុណតម្លៃដ៏យូរអង្វែងសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង។ស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៧គឺជាសេដ្ឋកិច្ចអំណោយផលមួយសំរាប់ពួកយើង។

កំណើននៃសេដ្ឋកិច្ចត្រូវបានពឹងផ្អែកយ៉ាងខ្លាំង និងការបង្កើនសន្ទុះបានលឿននៃប្រតិបត្តិការក្នុងឆ្នាំវិសាលភាពនៃបទបញ្ញត្តិក្នុងពេលបច្ចុប្បន្នគឺមានភាពរស់រវើកនិងផ្លាស់ប្តូរស្ទើរតែតាមមិនទាន់​។ក្នុងនាមជា គ្រឹះស្ថានហិរញ្ញវត្ថុមួយយើងបានផ្តល់នូវព៌តមានយ៉ាងលម្អិតនិងទូលំទូលាយទាំងចំពោះនិយ័តករនិងអតិថិជនរបស់យើងការចូលរួមនេះបានធ្វើអោយចំណាយរបស់យើងកើនឡើងខណៈដែលបទបញ្ញត្តិមួយចំនួនមានភាពចំហអោយគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការប្រគួតប្រជែងកាន់តែច្រើនឡើង។ក្នុងពេលដែលបទបញ្ញត្តិមានការផ្លាស់ប្តូរច្រើនការងារក៏កាន់តែលំបាកនិងស្មុគស្មាញហើយហានិភ័យនៃការមិនអនុវត្តតាមច្បាប់ក៏មានការកើនឡើង។ដូច្នេះហើយយើងនៅតែមានការប្រុងប្រយ័ត្នដូចដែលការអភិវឌ្ឍន៍ទាំងឡាយដែលមិនរាថយដូចដែលអ្វីដែលយើងធ្វើការងារអនុលោមតាមតម្រូវការដែលបទបញ្ញត្តិតម្រូវអោយអនុវត្ត យើងក៏ទទួលស្គាល់ ថាពួកគេបានរៀបចំបង្កើតឲ្យមានជាបណ្តាញកាន់តែធំទៅលើសុវត្ថិភាពនិងមានតម្លាភាព។ យើងក៏ទទួលស្គាល់ថាវាជាតួនាទីរបស់យើងដើម្បីកែប្រែអោយសមទៅនឹងបរិយាកាសបទបញ្ញត្តិថ្មីទាំងនេះ ។
ឆ្នាំនេះយើងបានបោះជំហានឆ្ពោះទៅមុនទៀតដោយចងក្រងរបាយការណ៍របស់ពួកយើង មានន័យថាយើងបានធ្វើការយកចិត្តទុកដាក់បន្ថែមទៅលើរបាយការណ៍ប្រចាំឆ្នាំស្តីអំពីអនាគតក្រុមហ៊ុនយើងខ្ញុំ និងទុកជាទិន្នន័យនានា។
ក្នុងឆ្នាំ ២០១៧ យើងតែងតែជួបជាមួយម្ចាស់ភាគហ៊ុន អតិថិជន វិនិយោគិន បុគ្គលិក ដើម្បីពិភាក្សាពីយុទ្ធសាស្រ្តអាទិភាពរបស់ពួកយើងទាំងសងខាង និងបញ្ហាសំខាន់ៗដល់ពួកគេ។ការផ្លាស់ប្តូរ ដើម្បីបញ្ចូលគ្នាជារបាយការណ៍នៅជួរតែមួយជាមួយនឹងការជម្រុញប្រឹងប្រែងរបស់យើងដើម្បីជូននូវ​គុណតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើងទាំងអស់គ្នា។ អាជីវកម្មទាំងអស់ក្នុងពេល បច្ចុប្បន្នមានការរីកចម្រើននៅក្នុងប្រព័ន្ធធនាគារដែលមានការជឿទុកចិត្តនិងទំនួលខុសត្រូវដែលអាចជួយយើងក្នុងការចុះទិន្នន័យអតិថិជនឲ្យ កាន់តែមានប្រសិទ្ធិភាពនៅឆ្នាំខាងមុខ។ទាំងអស់នេះជួយ​យើងអោយរក្សាបាននូវទម្រង់ហានិភ័យកម្រិតមធ្យម និងជៀសវៀងការបំរើអតិថិជនណាដែលយើងមិនត្រូវការ។


ឆ្នាំ២០១៧យើងបានជួបនូវបញ្ហានៃប្រាក់កម្ចីមិនដំណើរការជាពិសេសវិស័យអាជីវកម្មប្រាក់កម្ចីទូទៅ។ដោយទទួលបានបទពិសោធន៍ជាច្រើនទាំងក្នុងករណីល្អនិងអាក្រក់ យើងបានផ្លាស់ប្តូរនិងកែសំរួល នៃផែនការអាជីវកម្មរបស់ខ្លួនយ៉ាងច្រើន ។ បច្ចុប្បន្នយើងបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់យើង​ពី ០៤ផលិតផល (រួមមានឥណទានអាជីវកម្ម, គ្រឿងចក្រ , រថយន្ត និងម៉ូតូ) មក ០៣ ធំៗ(គឺឥណទានគ្រឿងចក្រ រថយន្ត និងឥណទានគេហដ្ឋាន) ដែលបានបង្កើនទិន្នផលខ្ពស់ជាមួយគម្រោងមានភាពស្ថិរភាព និងសុវត្ថិភាព។
យើងមានសេចក្តីអំណរអរគុណចំពោះអតិថិជនយើងដែលបានធ្វើអាជីវកម្មជាមួយយើងនិងបុគ្គលិកទាំងអស់សម្រាប់ឆន្ទៈនិងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលាជាបន្តបន្ទាប់របស់ពួកគេ។ជាមួយនឹងការប្តេជ្ញានិងការតាំងចិត្តរបស់ពួកគេ យើងមានទំនុកចិត្តថាក្រុមហ៊ុននេះមានបានត្រៀមរួចរាល់ដើម្បីចាប់យកឪកាសនិងបញ្ហាប្រឈមជាច្រើនដែលនឹងមកដល់នៅក្នុងពេលខាងមុខ ។