គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី
ORO FINANCECORP Plc.,
+855 23 955 567 / +855 23 988 898
info@orofinancecorp.com

គណៈគ្រប់គ្រង់

Norak-web1លោក អ៊ីន ប៊ុនថេង ជនជាតិខ្មែរ កើតនៅឆ្នាំ ១៩៨៣។ លោកបានទទួលបរិញ្ញាបត្រផ្នែក បច្ចេកវិទ្យាពត៌មានវិទ្យា ឆ្នាំ២០០៨ នៅសកលវិទ្យាល័យ ឯកទេសនៃកម្ពុជា និងទទួលបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យឯកទេសនៃកម្ពុជា ឆ្នាំ២០១១។

 

លោក អ៊ីន ប៊ុនថេង បានចំណាយពេល ៥ឆ្នាំក្នុងអាជីពជាគ្រូបង្រៀនភាសារអង់គ្លេស និងក្រោយមកបានតំឡើងឋានៈជាសាស្រ្តចារ្យបង្រៀនផ្នែក វិទ្យាសាស្រ្តកុំព្យូទ័រ នៅសកលវិទ្យាល័យឯកទេសនៃកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ នៅឆ្នាំ២០១១ លោក បានចូលបំរើការងារជាមន្ត្រីឥណទាន នៃធនាគារសហពាណិជ្ជ ក.អ សាខាខេត្តបាត់ដំបង ប្រទេសកម្ពុជា។

 

នៅឆ្នាំ២០១៤ លោក អ៊ីន ប៊ុនថេង បានចូលបំរើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី។ ត្រូវបានតែងតាំងជាប្រធានសាខា ប្រចាំខេត្តបាត់ដំបង និងគ្រប់គ្រងទាំងអស់នៃប្រតិបត្តិការ ដែលផ្តោតសំខាន់លើការផ្តល់ប្រាក់កម្ចីពិសេសត្រាក់ទ័រ និងប្រាក់កម្ចីអាជីវកម្មកសិកម្ម ។